កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមេរបស់ TikTok គឺក្រុមហ៊ុន ByteDance ត្រូវបានគេទម្លាយឲ្យដឹងថា កំពុងត្រៀមខ្ចីលុយបន្ថែម ៥ពាន់លានដុល្លារ រយៈពេល ៣ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនមហាសេដ្ឋីចិនរូបនេះ កំពុងទាញយកផលប្រយោជន៍ពីអត្រាការប្រាក់ទាប ក្នុងប្រទេសចិន ដោយបំណុលថ្មី ៥ពាន់លានដុល្លារនោះ នឹងត្រូវយកមកដោះស្រាយបំណុលចាស់ៗមួយចំនួន ហើយមួយចំណែកទៀតយកមកបំពេញទុនបម្រុង ដែលត្រូវប្រើប្រាស់ជាប្រចាំថ្ងៃ។
សូមជម្រាបដែរថា គិតត្រឹមចុងឆ្នាំ២០២៣ ក្រុមហ៊ុនមេ TikTok មួយនេះមានបំណុលជាប់ខ្លួន ប្រមាណ ១២ពាន់លានដុល្លារ ក៏ប៉ុន្តែវាមិនមែនជាបញ្ហាធំដុំឡើយ ដ្បិតក្រុមហ៊ុននេះអាចរកចំណូលបានខ្ទង់ពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំៗ៕