ក្រុមហ៊ុនអន្តរជាតិធំៗ កំពុងសម្លឹងឃើញឥណ្ឌាជាទីតាំងវិនិយោគធំបំផុត បន្ទាប់ពីចិន

អន្តរជាតិ

ប្រទេសឥណ្ឌា កំពុងត្រូវបានក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន ចាត់ទុកជាកន្លែងបណ្ដាក់ទុន អាចជំនួសប្រទេសចិន ដែលកំពុងព្យាយាមលើកស្ទួយសេដ្ឋកិច្ចរបស់ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ខុសប្លែកពីស្ថានភាពសេដ្ឋកិច្ចប្រទេសចិន ប្រទេសឥណ្ឌាមានកំណើនសេដ្ឋកិច្ចដ៏លឿនបំផុតមួយ គួបផ្សំកត្តាប្រជាជនច្រើន និងទីផ្សារពុំសូវមានការប្រកួតប្រជែងផង ទើបក្រុមហ៊ុនធំៗមួយចំនួនចង់ចាប់យកឱកាសមាសមួយនេះ។

ក្នុងនោះ ក្រុមហ៊ុនដែលបង្ហាញចំណាប់អារម្មណ៍ចង់បណ្ដាក់ទុនខ្លាំងនៅឥណ្ឌា ភាគច្រើនជាក្រុមហ៊ុនរកស៊ីលើវិស័យឧស្សាហកម្ម ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជាក្រុមហ៊ុន PepsiCo, Coca-Cola និងក្រុមហ៊ុន Unilever ជាដើម។

សូមជម្រាបដែរថា ចំណែកទីផ្សាររបស់ក្រុមហ៊ុនទាំងនេះ នៅក្នុងប្រទេសឥណ្ឌា មានកំណើនពី ១៩% កាលពីឆ្នាំ២០២២ ដល់ចំនួនជិត ២១% ក្នុងឆ្នាំ២០២៣ ខណៈនៅប្រទេសចិនវិញ បែរជាមានការថយចុះប្រហែល ០,១% ទៅវិញ៕