មកស្គាល់ប្រធានាធិបតីអាមេរិក មានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្ត

អន្តរជាតិ

យោងតាមគេហទំព័រព័ត៌មានហិរញ្ញវត្ថុ 24/7 Wall St. បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកដែលមានជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្ត គឺលោក ដូណាល់ ត្រាំ ដោយទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួនសរុបប្រមាណ ៣,៧ពាន់លានដុល្លារ គិតក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



លោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ ដោយបានបម្រើការចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ ជុំវិញចំនួនទ្រព្យសម្បត្តិដ៏ច្រើននេះ គឺលោកទទួលបានការពីអាជីវកម្មធំៗជាច្រើន ហើយក្រៅតែពីការកាន់កាប់អគារមួយចំនួន ក្នុងទីក្រុងញូវយ៉ក លោក ត្រាំ ក៏ជាម្ចាស់ក្លិបវាយកូនហ្គោល និងរមណីយដ្ឋានរាប់សិបកន្លែង ផងដែរ។

លោក John F. Kennedy ដែលជាប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកជាប្រធានាធិបតីដែលមានជាងគេបំផុតទីពីរ នៅក្នុងប្រវត្តិសាស្រ្ត ដោយលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៣ពាន់លានដុល្លារ។



គួរឲ្យដឹងថាប្រភពនៃទ្រព្យសម្បត្តិរបស់លោក Kennedy ភាគច្រើនគឺទទួលបានពីការស្នងមរតក ខណ:ពេលដែលលោក កើតចេញពីគ្រួសារដ៏មានឥទ្ធិពលបំផុតមួយ នៅក្នុងជួរនយោបាយអាមេរិក ជាពិសេសនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០។

សម្រាប់ប្រធានាធិបតីដែលមានជាងគេទីបីក្នុងប្រវត្តិសាស្ត្រ គឺធ្លាក់ទៅលើលោក George Washington ដែលជាប្រធានាធិបតីអាមេរិកដំបូងគេធ្លាប់បានបម្រើការចន្លោះពីឆ្នាំ១៧៨៩ ដល់ឆ្នាំ១៧៩៧។

ជម្រាបជូនថា បន្ថែមពីលើការស្នង​មរតក​ លោក Washington ក៏បានប្រាក់ចំណូលយ៉ាងច្រើនបន្ថែមពីតំណែងជាឧត្តមសេនីយ៍ និងជាប្រធានាធិបតី ជាមួយនឹងទ្រព្យសម្បត្តិសរុបរបស់លោក ត្រូវបានប៉ាន់ស្មានថាមានចំនួន ៧០៨លានដុល្លារ៕