ទីបំផុត មេធំ Facebook ដណ្តើមតំណែងជាកំពូលមហាសេដ្ឋីមានដាច់គេលើលោកទី០៣ បានសម្រេច

អន្តរជាតិ

កាលពីសប្តាហ៍មុន គម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីមានបំផុតនៅអឺរ៉ុប Bernard Arnault ជាមួយមេធំ Facebook លោក Mark Zuckerberg មានភាពប្រកៀកប្រកិតគ្នាមែនទែន ខណ:គិតត្រឹមសប្តាហ៍នេះ ឃើញថាតំណែងជាកំពូលអ្នកមានបំផុតលើលោកទី០៣ បានធ្លាក់ទៅលើមហាសេដ្ឋីអាមេរិកវិញហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រនិយាយពីសេដ្ឋី Forbes បានបង្ហាញឲ្យដឹងថា ឥឡូវនេះ ទ្រព្យសម្បត្តិរបស់លោក Mark បានកើនឡើងលើសទ្រព្យសម្បត្តិរបស់លោក​ Arnault ជិត ៥ពាន់លានដុល្លារឯណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២២២,៦ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៦,២ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៨១,៤ពាន់លានដុល្លារ

4.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៦,៨ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៣,២ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៦,៣ពាន់លានដុល្លារ

7.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៥,៨ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣០,៦ពាន់លានដុល្លារ

9.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៩,៧ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២១ពាន់លានដុល្លារ៕