កាលពីសប្ដាហ៍មុន ក្រុមមហាសេដ្ឋីពិភពលោក បានជួបប្រទះការខាតបង់ទ្រព្យសម្បត្តិច្រើនបំផុត រហូតដល់ ២០០ពាន់លានដុល្លារឯណោះ ដោយសារស្ថានភាពផ្សារហ៊ុន បានដាំក្បាលចុះជាខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

បើទោះជាជួបប្រទះការខាតបង់ដ៏សម្បើមក្ដី តែក្នុងនោះក៏មានបុគ្គលមួយចំនួន ទទួលបានផលចំណេញច្រើនផងដែរ តួយ៉ាងមហាសេដ្ឋី Mark Zuckerberg បានរកចំណូលរហូតដល់ ១០ពាន់លានដុល្លារ ដោយសារវិស័យបច្ចេកវិទ្យាមានការជឿនលឿន ហើយវាបានជួយឲ្យស្ថានភាពផ្សារហ៊ុន វិលត្រឡប់មករកសភាពប្រសើរឡើងវិញ។
ជាមួយនឹងការកើនឡើងទ្រព្យសម្បត្តិដ៏ច្រើនបែបនេះ បានជួយឲ្យមេធំក្រុមហ៊ុន Facebook ឡើងតំណែងជាមហាសេដ្ឋីមានបំផុតលើលោកទី៣ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos និងមេធំ Tesla មហាសេដ្ឋី Elon Musk ពោលមហាសេដ្ឋីអាមេរិករូបនេះមានទ្រព្យសម្បត្តិប្រហែល ១៨០ពាន់លានដុល្លារ៕