រដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម បានសហការជាមួយក្រុមហ៊ុន Sotheby របស់មហាសេដ្ឋីកូនកាត់អ៊ីស្រាអែល និងបារាំង លោក Patrick Drahi ក្នុងទំហំទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Ynetnews។
ការបណ្ដាក់ទុនពីរដ្ឋាភិបាលអារ៉ាប់រួម គឺប្រៀបដូចជាការជួយសង្គ្រោះដល់ក្រុមហ៊ុន Sotheby ដែលជាអ្នករៀបចំនូវព្រឹត្តិការដេញថ្លៃដ៏ធំបំផុតមួយលើលោក ពីហានិភ័យវិបត្តិហិរញ្ញវត្ថុដែលក្រុមហ៊ុនមួយនេះ តែងតែជួបប្រទះញឹកញាប់។
គួររំលឹកបន្តិចថា ក្រុមហ៊ុន Sotheby គឺត្រូវបានលោក Patrick ទិញយកកាលពីឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រហែល ៤ពាន់លានដុល្លារ ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះតែងតែមានបញ្ហាហិរញ្ញវត្ថុមិនចេះចប់មិនចេះហើយ។
សូមជម្រាបបន្ថែមថា លោក Patrick គឺកំពុងតែមានវិបត្តិដ៏ធំបំផុត ដ្បិតក្រុមហ៊ុនរបស់លោកកំពុងមានបំណុលជាប់ខ្លួនប្រមាណ ៦០ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់លោក ត្រូវបានគេដឹងថា មានត្រឹម ១៦ពាន់លានដុល្លារតែប៉ុណ្ណោះ៕