មីយ៉ាន់ម៉ា កាត់ទោសជនជាតិជប៉ុនម្នាក់ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ជុំវិញការធ្វើឲ្យតម្លៃអង្ករកើនឡើងខ្ពស់

អន្តរជាតិ

យោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក Kyodo បានរាយការណ៍ថា តុលាការមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី១២ ខែសីហា បានសម្រេចកាត់ទោសជនជាតិជប៉ុនម្នាក់ដែលជានាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើបក្នុងស្រុក Aeon Co ឲ្យជាប់ពន្ធនាគាររយ:ពេលមួយឆ្នាំ ពីបទបំពានលើការគ្រប់គ្រងតម្លៃអង្ករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានរាយការណ៍ទៀតថា អាជ្ញាធរមីយ៉ាន់ម៉ា កាលពីខែមុន បានចាប់ខ្លួននាយកប្រតិបត្តិផ្សារទំនើបក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន៤នាក់ រួមទាំងមន្ត្រីនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ជប៉ុន ១រូបផងដែរ ក្រោយពីបានរកឃើញថាពួកគេ បានធ្វើឲ្យតម្លៃអង្ករកើនឡើងខ្ពស់ ពីតម្លៃដើមដែលបានកំណត់។

គួរឲ្យដឹងថា មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរបបយោធា ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឲ្យមានការតវ៉ាយ៉ាងទូលំទូលាយ និងឈានដល់ការ​បង្ក្រាប​ដោយអំពើ​ហិង្សា​នៅទូទាំងប្រទេស។

ជម្រាបថា ចាប់តាំងពីនោះមក របបយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្សយ៉ាងតិច៣៥នាក់ ក្នុងការបង្ក្រាបអ្នកជួញដូរមាស និងប្តូរប្រាក់បរទេស និងភ្នាក់ងារលក់អចលនទ្រព្យបរទេស ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច៕