ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនឡើងជាង ៥០០ពាន់លានដុល្លារ ក្នុងពេល ៧ខែដំបូងឆ្នាំនេះ

អន្តរជាតិ

យោងតាមស្ថិតិរបស់រដ្ឋបាលគយចិន (GAC) បានបង្ហាញឲ្យដឹងថា អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ជាមួយនឹងទំហំពាណិជ្ជកម្មទេ្វភាគីកើនឡើងដល់ ៣,៩២ទ្រីលានយ៉ន់ (៥៤៦,៦ពាន់លានដុល្លារ) នៅក្នុងរយ:ពេល ៧ខែដំបូងឆ្នាំ២០២៤ នេះ ពោលគឺបានកើនឡើង ១០,៥% ធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារដដែលនេះ ក៏បាននិយាយទៀតផងដែរថា ក្នុងចំណោមតួលេខសរុបនោះ ការនាំចេញរបស់ចិន ទៅកាន់អាស៊ាន មានចំនួន ២,៣៦ទ្រីលានយ៉ន់ កើនឡើងជាង ១៣% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា ខណៈពេលដែលអាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា។

ជម្រាបជូនថា ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងនោះវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន៕