ក្រុមហ៊ុន Ford Motor កំពុងប្រមែប្រមូលរថយន្តប្រភេទ Explorer SUV ប្រហែល ៨៥ ០០០គ្រឿង ចូលរោងចក្រវិញ ដើម្បីជួសជុល បន្ទាប់ពីរកឃើញថា ម៉ាស៊ីនរថយន្តទាំងនោះមានបញ្ហា អាចបង្កជាអគ្គិភ័យបាន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការអះអាងពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ហៅកាត់ NHTSA បានឲ្យដឹងថា រថយន្តទាំងនោះអាចប្រឈមហានិភ័យរលត់ភ្លាមៗ ឬអាចឆាបឆេះ អំឡុងពេលបើកបរ បើសិនជាមានការធ្លាយប្រេង ចូលក្នុងម៉ាស៊ីនរថយន្ត។
ចំពោះរថយន្តដែលក្រុមហ៊ុន Ford កំពុងប្រមូលចូលឃ្លាំងវិញនោះគឺ ជាប្រភេទរថយន្ត Explorer SUV ដែលផលិតចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ និងបំពាក់មកជាមួយម៉ាស៊ីន Hybrid និងហ្គាស 3,3L។
សូមជម្រាបដែរថា រយៈពេល ៨ខែនេះ ក្រុមហ៊ុន Ford បានធ្វើការប្រមូលរថយន្តចូលឃ្លាំងវិញ ដើម្បីជួសជុលសរុប ៤១លើក និងសរុបចំនួនរថយន្តប្រមាណ ៣,៧លានគ្រឿងរួចមកហើយ៕