រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចាំផ្ទះ លោក Pichai Chunhavajira បានប្រាប់នៅក្នុងសិក្ខាសាលាអាជីវកម្មមួយថា ស្ថានភាពសេដ្ឋកិច្ចនៃប្រទេសថៃ កំពុងប្រឈមជាមួយហានិភ័យធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា លោក Pichai លើកឡើងបែបនេះ ក៏ព្រោះតែសង្កេតឃើញនូវការថយចុះចំពោះការនាំចេញទំនិញ ស្របពេលការប្រកួតប្រជែងនៅក្នុងស្រុក ក៏មិនសូវមានសន្ទុះខ្លាំង។
គួររំលឹកបន្តិចថា វិស័យនាំចេញ គឺក្ដោបក្ដាប់ស្ថានភាពសេដ្ឋកិច្ចនៃប្រទេសថៃដល់ទៅ ៧០% ក៏ប៉ុន្តែវិស័យឧស្សាហកម្មក្នុងស្រុក បែរជាមិនអាចបំពេញតម្រូវការនាំចេញបានគ្រប់គ្រាន់ បណ្ដាលឲ្យកើតមានជាភាពរាំងស្ទះជាខ្លាំង។
បើទោះជារដ្ឋមន្ត្រីថៃរូបនេះអះអាងថា ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសអាចនឹងជួបហានិភ័យក្ដី តែលោកនៅតែព្យាករថា ថៃនឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចប្រហែល ២,៧% នៅក្នុងឆ្នាំ២០២៤ ដូចដែលបានគ្រោងទុកដដែល៕