វៀតណាមទទួលចំណូលជាង ១ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅប្រទេសរុស្ស៊ី

អន្តរជាតិ

ការនាំចេញទំនិញពីវៀតណាម ទៅកាន់ប្រទេសរុស្ស៊ីមានកំណើនដល់ទៅ ៤៦% បើធៀបនឹងឆ្នាំមុន សរុបជាទឹកប្រាក់ប្រហែល ១,៤ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែដំបូងក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមទំនិញទាំងអស់ ដែកថែបគឺជាប់នៅកំពូលតារាង ដោយមានការនាំចេញរហូតដល់ជិត ៧០០លានដុល្លារ កើនឡើងពីឆ្នាំមុន ១៦៦% ខណៈគ្រឿងសមុទ្រមានកំណើននាំចេញ ១០៥% សម្រេចបានដល់ ១១៧លានដុល្លារ។

គួររំលឹកបន្តិចថា គ្រឿងសមុទ្រនាំចូលពីប្រទេសវៀតណាម គឺជាចំណូលចិត្តរបស់ប្រជាជនរុស្ស៊ី ជាពិសេសគឺសាច់ត្រីធូណា ខណៈប្រទេសវៀតណាមគឺជាអ្នកនាំចេញសាច់ត្រីធំបំផុតទី២ របស់រុស្ស៊ី បន្ទាប់ពីប្រទេសអាហ្សង់ទីន។

ជម្រាបបន្ថែមថា រយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងរុស្ស៊ី សម្រេចបានរហូតដល់ ២,៧ពាន់លានដុល្លារ កើនឡើង ៤៥% បើសិនធៀបនឹងឆ្នាំមុន៕