ភាគហ៊ុននៃក្រុមហ៊ុន Trump Media & Technology Group របស់មហាសេដ្ឋី និងជាអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្លាក់តម្លៃដល់ចំណុចទាបបំផុតមិនធ្លាប់មាន កាលពីថ្ងៃទី២០ ខែសីហា។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា តម្លៃហ៊ុននៃក្រុមហ៊ុនមួយនេះ បានធ្លាក់មកនៅត្រឹម ២១,៣៣ដុល្លារក្នុងមួយហ៊ុន ថយចុះប្រហែល ៤% ខណៈនេះគឺជាការថយចុះជាប់ៗគ្នាលើកទី៨ ហើយសម្រាប់ក្រុមហ៊ុនមហាសេដ្ឋី ដូណាល់ ត្រាំ។
មូលហេតុដែលធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន Trump Media ធ្លាក់ថ្លៃខ្លាំងបែបនេះ ដោយសារប្រជាប្រិយភាពរបស់លោកត្រាំ ក្នុងការស្ទង់មតិជ្រើសរើសប្រធានាធិបតីអាមេរិក មានការធ្លាក់ចុះ ក្រោយលេចវត្តមានគូប្រជែងថ្មី គឺអនុប្រធានាធិបតី អ្នកស្រី Kamala Harris។
សូមជម្រាបដែរថា ក្រុមហ៊ុន Trump Media ទទួលរងការខាតបង់ខ្លាំងតាំងពីដើមឆ្នាំ មកទល់ពេលនេះ ដ្បិតមូលធនទីផ្សារបានថយចុះពី ៨ពាន់លានដុល្លារ មកនៅត្រឹម ៤,៣ពាន់លានដុល្លារប៉ុណ្ណោះ គិតត្រឹមរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៤៕