ក្រុមហ៊ុនតាក់ស៊ីធំបំផុតនៅចិន Didi Global បានប្រកាសពីរបាយការណ៍ប្រចាំត្រីមាសទី២ កាលពីពេលថ្មីៗ ដោយអះអាងថា ប្រាក់ចំណេញដែលទទួលបានគឺមានរហូតដល់ ១,៤ពាន់លានយ៉ន់ ឬប្រមាណ ១៩៦លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាក់ចំណេញលើកនេះ អាចរាប់បានថា ជាជំហានដំបូងក្នុងការស្ដារស្ថានការណ៍ក្រុមហ៊ុនវិញ បន្ទាប់ពីរងការខូចខាតប៉ុន្មានត្រីមាសជាប់ៗគ្នា ក្រោយរដ្ឋាភិបាលចិនបានធ្វើការបង្ក្រាបធ្ងន់ធ្ងរ លើវិស័យបច្ចេកវិទ្យាកន្លងមក។
សូមជម្រាបដែរថា ប្រាក់ចំណូលមួយភាគធំរបស់ក្រុមហ៊ុន Didi គឺបានមកពីការធ្វើអាជីវកម្មក្នុងស្រុក ហើយពួកគេក៏មានបណ្ដាញតាក់ស៊ីធំទូលាយនៅប្រទេសប្រេស៊ីល និងម៉ិកស៊ិកផងដែរ៕