ក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៤ ក្រុមហ៊ុនចិនបានបញ្ជាទិញនូវគ្រឿងបង្គុំបន្ទះឈីប ពីបរទេសរហូតដល់ជិត ២៦ពាន់លានដុល្លារ ដែលជាចំនួនបំបែកកុងត្រាមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដៃគូផ្គត់ផ្គង់គ្រឿងបង្គុំបន្ទះឈីប ដល់ក្រុមហ៊ុនចិន គឺមានដូចជា Tokyo Electron, ASML និង Applied Materials ដោយក្នុងចំណោម ៣ក្រុមហ៊ុននេះ ASML ទទួលបានការបញ្ជាទិញយ៉ាងច្រើនសម្បើម ពោលប្រាក់ចំណូលសឹងពាក់កណ្ដាលរបស់ខ្លួន បានមកពីការបញ្ជាទិញពីក្រុមហ៊ុនចិន។
គួររំលឹកបន្តិចថា ក្រុមហ៊ុនចិនដែលរកស៊ីលើវិស័យបន្ទះឈីប កំពុងរកការគាបសង្កត់ខ្លាំងពីសហរដ្ឋអាមេរិក ជុំវិញការរឹតបន្តឹងការនាំចេញផលិតផលរបស់ខ្លួន លើទីផ្សារមហាអំណាចលោកខាងលិចមួយនេះ៕