កំពូលអ្នកមានបំផុតនៅអឺរ៉ុប ដណ្ដើមបានតំណែងមហាសេដ្ឋីមានបំផុតលើលោកទី៣ វិញ

អន្តរជាតិ

មហាសេដ្ឋីបារាំង Bernard Arnault កំពូលអ្នកមានបំផុតនៅអឺរ៉ុប បានដណ្ដើមតំណែងជាមហាសេដ្ឋីមានទ្រព្យច្រើនដាច់គេលើលោកទី០៣ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos និងមេធំ Tesla លោក Elon Musk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា មហាសេដ្ឋីបារាំងរូបនេះ បានដណ្ដើមតំណែង ពីមហាសេដ្ឋីអាមេរិក Mark Zuckerberg ក្រោយទ្រព្យសម្បត្តិរបស់លោក មានគម្លាតប្រហែល ៨ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី មានទ្រព្យសម្បត្តិច្រើនបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៥,៥ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៥,៥ពាន់លានដុល្លារ

3.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩២ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៨៣,៨ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៣,៥ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៧,៣ពាន់លានដុល្លារ

8.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៣ពាន់លានដុល្លារ

9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣១,៥ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៣ពាន់លានដុល្លារ៕