ជនរងគ្រោះសិង្ហបុរី ខាតបង់លុយជិត ៣០០លានដុល្លារ ដោយសារការឆបោក

អន្តរជាតិ

ស្ថានភាពបោកប្រាស់នៅក្នុងប្រទេសសិង្ហបុរី កាន់តែអាក្រក់ទៅៗ ដោយបានកើនឡើង ១៦,៣% ដល់ចំនួនជាង ២៦ ០០០ ករណី ខណ:ពេលដែលជនរងគ្រោះបានខាតបង់ទឹកប្រាក់សរុបជាង ៣៨៥លានដុល្លារសិង្ហបុរី (២៩៤លានដុល្លារ) ក្នុងរយ:ពេល ៦ខែដំបូងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសិ្ថតិផ្លូវការមួយពីប៉ូលីសបានបង្ហាញឲ្យដឹងកាលពីថ្ងៃទី២២ ខែសីហាកន្លងទៅថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ទេ នោះចំនួននៃការឆបោក និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត អាចនឹងធ្វើឲ្យជនរងគ្រោះបន្តខាតបង់ច្រើនជាង ៧៧០លានដុល្លារសិង្ហបុរី គិតរហូតដល់ចុងឆ្នាំ២០២៤ នេះ។

គួរឲ្យដឹងថា Facebook, Instagram និង Whatsapp ស្ថិតនៅក្នុងចំណោមបណ្តាញសង្គមធំៗ ផ្សេងទៀតដែលជនឆបោក ប្រើប្រាស់ច្រើនលើសលប់បំផុត ក្នុងអំឡុងរយ:ពេល ៦ខែកន្លងមកនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Sun Xueling បាននិយាយថា តួលេខដ៏ច្រើននេះបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយក្នុងនោះការឆបោកដោយបន្លំជាការវិនិយោគ និងការក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាល គឺជាបញ្ហាប្រឈមពិសេសជាងគេ។

ជម្រាបជូនថា ក្នុងកំឡុងខែមករាដល់ខែមិថុនា ប៉ូលីសបានធ្វើការជាមួយបណ្តាធនាគារ ដោយបានការពារការខាតបង់ដែលអាចកើតមានជាង ២០០លានដុល្លារសិង្ហបុរី ជុំវិញការឆបោក និងបានលុបគណនីបោកប្រាស់ចំនួន ២ ៧០០ រួមទាំមការផ្សព្វផ្សាយពាណិជ្ជកម្មដែលគួរឲ្យសង្ស័យជាច្រើន ក្នុងអំឡុងពេលនោះផងដែរ៕ ​