ប្រធានធនាគារ Bank of China ប្រកាសចុះចេញពីតំណែង

អន្តរជាតិ

ប្រធានធនាគារ Bank of China លោក Liu Jin បានប្រកាសចុះចេញពីតំណែង ក្រោមហេតុផលផ្ទាល់ខ្លួន និងមិនបានបញ្ជាក់លំអិតឡើយអំពីហេតុផលមួយនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះចេញភ្លាមៗរបស់លោក Liu បានធ្វើឲ្យធនាគារធំបំផុតទី៣ នៅចិន សម្រេចតែងតាំងលោក Ge Haijiao កាន់តំណែងជាប្រធានស្ដីទីជំនួសសិន មុនពេលក្រុមប្រឹក្សាភិបាលអាចស្វែងរកអ្នកមកជំនួសតំណែងនេះបាន។

គួររំលឹកបន្តិចថា មុនពេលប្រកាសចុះចេញពីតំណែងជាប្រធានធនាគារ Bank of China លោក Liu ធ្លាប់កាន់តំណែងធំៗជាច្រើននៅក្នុងវិស័យធនាគារ នៃប្រទេសចិន ពោលធ្លាប់ជាប្រធានធនាគារ China Development Bak ពីខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ និងជាប្រធានធនាគារ China Everbright Bank ពីខែមករា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១ ផងដែរ។

ជម្រាបបន្ថែមថា លោក Liu Jin ក៏ធ្លាប់បានធ្វើការនៅក្នុងធនាគារ Commercial Bank of China ដែលជាអ្នកផ្ដល់កម្ចីធំបំផុតលើលោក ក្នុងនាមជាប្រធានផ្នែកវិនិយោគ ប្រចាំសាខានៃខេត្ត Jiangsu ថែមទៀតផង៕