បងប្អូនមហាសេដ្ឋីត្រកូល Walton គឺអ្នកស្រី Alice និងលោក Jim កើបលុយបានជាង ៩ពាន់លានដុល្លារ ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ កាលពីសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី Alice កើនលុយប្រហែល ៤,៥ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកស្រី មានសរុបរហូតដល់ជិត ៨៦ពាន់លានដុល្លារ ក្លាយជាមហាសេដ្ឋីស្រីមានបំផុតលើលោកទី២។
ទន្ទឹមនឹងនោះ លោក Jim ដែលជាប្អូនប្រុសពៅនៃត្រកូល Walton កើបលុយបាន ៤,៦ពាន់លានដុល្លារ និងធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានសរុបដល់ ៩២,៤ពាន់លានដុល្លារឯណោះ។
គួររំលឹកបន្តិចថា កំណើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ២រូបនេះ គឺកើនឡើងដោយសារតម្លៃភាគហ៊ុន នៃក្រុមហ៊ុន Walmart កើនឡើងរហូតដល់ ១៦% ស្របពេលបងប្អូនត្រកូល Walton ក្ដោបក្ដាប់ភាគហ៊ុនក្នុងក្រុមហ៊ុនប្រហែលពាក់កណ្ដាលឯណោះ៕