កាលពីថ្ងៃទី២៣ ខែសីហា កំពូលមហាសេដ្ឋី Elon Musk, Jeff Bezos និងលោក Jensen Huang បានរបូតលុយអស់ជិត ១៥ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុននៃក្រុមហ៊ុនរបស់ពួកគេ បានដាំក្បាលចុះជាខ្លាំង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Nairametrics បានឲ្យដឹងថា ក្នុងចំណោមមហាសេដ្ឋី ៣រូបនេះ មេធំក្រុមហ៊ុន Tesla រងការខាតបង់ច្រើនជាងគេ ប្រហែល ៧ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះ ថយចុះប្រមាណ ៦%។
ទន្ទឹមនឹងនោះ CEO ក្រុមហ៊ុន Nvidia របូតទ្រព្យសម្បត្តិប្រមាណ ៤ពាន់លានដុល្លារ ក្រោយតម្លៃហ៊ុនក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សមួយនេះ ជួបប្រទះការធ្លាក់ចុះជិត ៤%។
ដោយឡែក ស្ថាបនិកក្រុមហ៊ុន Amazonមហាសេដ្ឋី Jeff Bezos ក៏របូតលុយអស់ ៣,៧ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ថយចុះ ២,២%៕