កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Alice Walton បានដណ្ដើមងារជាស្ត្រីមានបំផុតលើលោក ពីមហាសេដ្ឋីបារាំង Francoise Bettencourt Meyers បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកស្រី កើនឡើងជាលំដាប់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Bloomberg បានបង្ហាញថា គម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីស្រីទាំង២ រូបនេះ គឺខុសគ្នាប្រហែល ៤,៥ពាន់លានដុល្លារ ដោយមហាសេដ្ឋីស្រីសញ្ជាតិអាមេរិកមានទ្រព្យសម្បត្តិ ៩៥,៦ពាន់លានដុល្លារ ខណៈលោកស្រី Meyers មានទ្រព្យសម្បត្តិប្រហែល ៩១,១ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិរបស់លោកស្រី Alice កើនឡើងខ្លាំង បន្ទាប់ពីតម្លៃហ៊ុនក្នុងក្រុមហ៊ុន Walmart ឡើងថ្លៃសម្បើម ស្របពេលសារព័ត៌មាន Bloomberg ក៏បានព្យាករថា កូនស្រីតែមួយគត់របស់ស្ថាបនិកក្រុមហ៊ុន Walmart នឹងមានកំណើនទ្រព្យសម្បត្តិ រហូតដល់ ១០០ពាន់លានដុល្លារនាពេលឆាប់ៗខាងមុខ៕