ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន JD.com បានប្រកាសពីគម្រោងចាយលុយប្រហែល ៥ពាន់លានដុល្លារ ដើម្បីទិញយកភាគហ៊ុនរបស់ខ្លួនពីក្រុមវិនិយោគិនវិញ ដើម្បីស្ដារស្ថានការណ៍តម្លៃហ៊ុនរបស់ពួកគេ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ផែនការរបស់ក្រុមហ៊ុនកំពូលចិនមួយនេះ គឺនឹងត្រូវអនុវត្តពីខែកញ្ញាតទៅ ខណៈកញ្ចប់ទឹកប្រាក់ដ៏ច្រើននេះ នឹងអាចឲ្យ JD ទិញភាគហ៊ុនមកវិញ ក្នុងរយៈពេល ៣៦ខែបន្ថែមទៀត។
សូមជម្រាបបន្ថែមថា ដោយសារស្ថានភាពផ្សារហ៊ុននៅចិន និងហុងកុង កំពុងបង្ហាញសញ្ញាណមិនសូវល្អ ដូច្នេះហើយក្រុមហ៊ុនកំពូលៗជាច្រើន ចាប់ផ្ដើមរៀបចំផែនការទិញភាគហ៊ុន ពីក្រុមវិនិយោគិនវិញ ដើម្បីផ្ដល់ទំនុកចិត្តដល់ពួកគេ តួយ៉ាងក្រុមហ៊ុន Alibaba បានត្រៀមកញ្ចប់លុយ ២៥ពាន់លានដុល្លារ សម្រាប់ធ្វើរឿងមួយនេះដូចគ្នា៕