នាយករដ្ឋមន្ត្រីអ៊ុយក្រែនអះអាងថា ត្រូវការលុយ ១៥ពាន់លានដុល្លារ ដើម្បីដោះស្រាយឱនភាពថវិកា

អន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយកាលពីថ្ងៃទី២៧ ខែសីហាថា ប្រទេសអ៊ុយក្រែន ត្រូវការលុយច្រើនជាង ១៥ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិឱនភាពថវិកានៅក្នុងឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រីរូបនេះអះអាងទៀតថា ការព្យាករណ៍ពីឱនភាពថវិកានៅក្នុងឆ្នាំ២០២៥ នឹងមានគម្លាតដល់ទៅ ៣៥ពាន់លានដុល្លារ ស្របពេលបច្ចុប្បន្នរដ្ឋាភិបាលមានទឹកប្រាក់ ២០ពាន់លានដុល្លារ ដើម្បីទប់ទល់រួចស្រេចហើយ។

ទន្ទឹមនឹងនោះ លោក Shmyhal ក៏បានបង្ហើបដែរថា រដ្ឋាភិបាលគ្រោងនឹងធ្វើការដំឡើងពន្ធបន្ថែម ក៏ដូចជាខ្ចីប្រាក់ពីទីផ្សារបំណុលក្នុងស្រុក ដើម្បីរៃអង្គាសបន្ថែមក្នុងការដោះស្រាយបញ្ហាមួយនេះ ក៏ដូចជារ៉ាប់រងការចំណាយក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ីផងដែរ។

សូមជម្រាបបន្ថែមថា ចាប់តាំងពីភ្លើងសង្គ្រាមនៅអ៊ុយក្រែនបានឆាបឆេះ កាលពីឆ្នាំ២០២២ ប្រទេសមួយនេះទទួលបានជំនួយប្រហែល ១០០ពាន់លានដុល្លារ ពីសម្ព័ន្ធមិត្តជាច្រើន ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងប្រទេស៕