មហាសេដ្ឋី Warren Buffett បានប្រកាសលក់ភាគហ៊ុននៅក្នុងធនាគារ Bank of America ដែលជាធនាគារធំបំផុតទី២ នៅសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ប្រហែល ៩៨២លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះមិនមែនជាការលក់លើកដំបូងរបស់បិតាវិនិយោគិនឡើយ ពោលរយៈពេលជាងមួយខែចុងក្រោយ ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋីរូបនេះ បានលក់ភាគហ៊ុនក្នុងធនាគារកំពូលនៅអាមេរិក គឺទទួលបានទឹកប្រាក់ប្រហែល ៥,៤ពាន់លានដុល្លាររួចទៅហើយ។
បើទោះជាលក់ភាគហ៊ុនអស់ច្រើនសម្បើមក្ដី តែក្រុមហ៊ុន Berkshire Hathaway នៅសេសសល់ភាគហ៊ុនក្នុងធនាគារ Bank of America ប្រមាណ ១៣% និងជាម្ចាស់ភាគហ៊ុនធំបំផុតដដែល ពោលនៅសល់ជាង ៩០៣លានហ៊ុន សរុបជាទឹកប្រាក់ជិត ៣៦ពាន់លានដុល្លារ៕