ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋីអាមេរិក Warren Buffett ទទួលបានសមិទ្ធផលធំធេងបំផុតមិនធ្លាប់មាន ពោលតម្លៃក្រុមហ៊ុនមានកំណើនលើសពីមួយទ្រីលានដុល្លារជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
តម្លៃរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកនេះ កើនឡើងខ្លាំង បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ពួកគេបន្តកើនឡើងឥតឈប់ឈរ ដោយភាគហ៊ុន Class A មានតម្លៃដល់ទៅជាង ៦៩០ ០០០ដុល្លារក្នុងមួយហ៊ុន ខណៈភាគហ៊ុន Class B វិញ មានតម្លៃប្រហែល ៤៦៥ដុល្លារក្នុងមួយហ៊ុន។
បន្ថែមពីនោះ ក្រុមហ៊ុនមួយនេះក៏បានប្រកាសពីប្រាក់ចំណេញប្រចាំឆមាសទីមួយ ដែលមានកំណើនច្រើនជាងឆ្នាំទៅរហូតដល់ ២៦% សរុបជាទឹកប្រាក់ជិត ២៣ពាន់លានដុល្លារថែមទៀត។
សូមជម្រាបដែរថា បច្ចុប្បន្ន ក្រុមហ៊ុន Berkshire Hathaway បានក្លាយជាក្រុមហ៊ុនមានតម្លៃលើសពី ១ទ្រីលានដុល្លារទី០៧នៅអាមេរិក និងទី០៨ លើពិភពលោកផងដែរ៕