ម្ចាស់ក្រុមហ៊ុនសម្ភារៈនិយម Richemont ក្លាយជាកំពូលមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិក

អន្តរជាតិ

ម្ចាស់ក្រុមហ៊ុនសម្ភារៈនិយម Richemont លោក Johann Rupert ក្លាយខ្លួនជាកំពូលមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិក បន្ទាប់ពីផ្ដួលមហាសេដ្ឋី Aliko Dangote កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ BBC បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Rupert មានកំណើនជិត ២ពាន់លានដុល្លារ ដោយសារទីផ្សារសម្ភារៈនិយមពិភពលោក ហាក់មានកំណើនវិជ្ជមានឡើងវិញ និងបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានសរុបដល់ ១៤,៣ពាន់លានដុល្លារ។

ចំណែកឯមហាសេដ្ឋី Aliko Dangote វិញ បានធ្លាក់តំណែងមកនៅលេខ២ ជាកំពូលអ្នកមានបំផុតនៅអាហ្វ្រិក បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកថយចុះ ១,៧ពាន់លានដុល្លារ មកនៅត្រឹម ១៣,៤ពាន់លានដុល្លារ។

គួររំលឹកបន្តិចថា មហាសេដ្ឋី Johann Rupert គឺជាស្ដេចត្រាញ់មួយរូប លើវិស័យសម្ភារៈនិយម និងជាគូប្រជែងធំបំផុតរបស់មហាសេដ្ឋី Bernard Arnault ដោយក្រុមហ៊ុនកំពូលអ្នកមានទាំង២រូប គឺក្រុមហ៊ុន Richemont និង LVMH សុទ្ធតែជាសហគ្រាសខ្នាតយក្ស រកស៊ីលើវិស័យមួយនេះដូចគ្នា៕