ក្រុមហ៊ុន Google របស់ Alphabet កំពុងពិចារណាសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំមួយ នៅក្នុងប្រទេសវៀតណាម ខណ:គម្រោងនេះនឹងក្លាយជាការវិនិយោគដំបូងបំផុតដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកដ៏នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ប្រភពដដែលនេះ បានបានបង្ហាញឲ្យដឹងទៀតថា Google កំពុងតែថ្លឹងថ្លែងក្នុងការបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ “Hyperscale” តំបន់មួយក្បែរទីក្រុងហូជីមិញ ដែលត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានច្បាស់ការណ៍មួយ បញ្ជាក់ពីទំហំទឹកប្រាក់នៃគម្រោងការវិនិយោគនេះនៅឡើយទេ ប៉ុន្តែបើតាមប្រភពផ្ទៃក្នុងមួយ បាបង្ហាញឲ្យដឹងថាផែនការនេះកំពុងចាប់ផ្តើមដំណើរហើយ ដោយមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មរបស់ Google នៅក្នុងប្រទសេវៀតណាមនេះ អាចនឹងរួចរាល់នៅឆ្នាំ២០២៧ ខាងមុខ។
ជម្រាបជូនថា ផែនការវិនិយោគរបស់ Google នេះត្រូវបានកើតឡើង បន្ទាប់ពីបានមើលឃើញពីចំនួនដ៏ច្រើននៃអតិថិជនប្រើប្រាស់សេវាកម្ម Cloud របស់ខ្លួន ទាំងក្នុងស្រុក និងបរទេស នៅវៀតណាម ស្របពេលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានចាត់ទុកថាជាទីផ្សារដ៏សំខាន់បំផុតមួយ ក្នុងចំណោមទីផ្សារដែលរីកចម្រើនផ្សេងទៀត សម្រាប់សេវាកម្មរបស់ខ្លួន៕