ក្រុមហ៊ុន Samsung ចាប់អារម្មណ៍ចង់បានក្រុមហ៊ុន Nokia មកគ្រប់គ្រង

អន្តរជាតិ

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុនផលិតសម្ភារៈទូរគមនាគមន៍ Nokia កំពុងស្វែងរកអតិថិជន ដែលអាចទិញយកភាគហ៊ុនមួយចំនួន ឬក្រុមហ៊ុនទាំងមូលតែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមអ្នកចាប់អារម្មណ៍ទាំងអស់ ក្រុមហ៊ុន Samsung បង្ហាញចំណាប់អារម្មណ៍ខ្លាំងជាងគេ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំង២ អាចនឹងបើកកិច្ចចរចាមួយ លើការទិញលក់ភាគហ៊ុនខ្លះៗ ឬក៏ក្រុមហ៊ុនទាំងមូល ដែលមានតម្លៃរហូតដល់ ១០ពាន់លានដុល្លារតែម្ដង។

សេចក្ដីប្រកាសចង់លក់អាជីវកម្មរបស់ក្រុមហ៊ុន Nokia គឺកើតឡើងភ្លាមៗ ក្រោយប្រាក់ចំណេញប្រចាំត្រីមាសទី២ របស់ក្រុមហ៊ុនហ្វាំងឡង់ មានការថយចុះ ៣២% ដោយសារតម្រូវការសម្ភារៈទូរគមនាគមន៍ មានចំនួនតិចតួច។

គួររំលឹកដែរថា ក្រុមហ៊ុន Samsung ចង់បានការគ្រប់គ្រងលើក្រុមហ៊ុន Nokia ដោយសារចង់បង្កើនប្រព័ន្ធគ្រប់គ្រង លើការភ្ជាប់ប្រព័ន្ធទូរស័ព្ទ ជាមួយហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍៕