Nvidia ប្រកាសផែនការចាយលុយ ៥០ពាន់លានដុល្លារ ទិញភាគហ៊ុនមកវិញ

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានប្រកាសពីគម្រោងចាយលុយប្រហែល ៥០ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុនពីក្រុមវិនិយោគិនមកវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Barrons។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំហំទឹកប្រាក់ ៥០ពាន់លានដុល្លារ ដែលក្រុមហ៊ុន Nvidia ត្រៀមបញ្ចេញនោះ នឹងអាចទិញភាគហ៊ុនមកវិញប្រហែល ៤២០លានហ៊ុន ឬប្រហែល ២% ប៉ុណ្ណោះនៃក្រុមហ៊ុនទាំងមូល។

ផែនការចាយលុយដ៏សំបើមនេះ បានធ្វើឲ្យ Nvidia ក្លាយជាក្រុមហ៊ុនមានផែនការទិញភាគហ៊ុនមកវិញ ច្រើនបំផុតទី៣ នៅលើផ្សារហ៊ុន S&P 500 ពោលក្រុមហ៊ុន Apple ធ្លាប់ចាយលុយ ៩១ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Alphabet ចាយប្រហែល ៦៣ពាន់លានដុល្លារ។

សូមជម្រាបដែរថា ក្រុមហ៊ុន Nvidia អាចអនុវត្តផែនការមួយនេះបានយ៉ាងងាយ ដ្បិតលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនខ្នាតយក្សនេះ មានរហូតដល់ ៧៤ពាន់លានដុល្លារ រយៈពេល ១២ខែខាងមុខ ស្របពេលមូលធនទីផ្សារក៏មានរហូតដល់ ២,៨ទ្រីលានដុល្លារ និងជាប់ឈ្មោះជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកទី៣ ផងដែរ៕