មហាសេដ្ឋីមានបំផុតនៅអឺរ៉ុប ខិតកាន់តែកៀកតំណែងកំពូលអ្នកមានបំផុតលើលោកទី០២

អន្តរជាតិ

មហាសេដ្ឋីបារាំង Bernard Arnault កំពូលអ្នកមានបំផុតនៅអឺរ៉ុប កំពុងសំងំកើបលុយ និងរំកិលខ្លួនកាន់តែកៀក ជាមួយតំណែងជាមហាសេដ្ឋីមានបំផុតលើលោកទី០២ ពីមហាសេដ្ឋី Jeff Bezos។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា គម្លាតទ្រព្យសម្បត្តិរវាងលោក Arnault និងស្ថាបនិកក្រុមហ៊ុន Amazon គឺខុសគ្នាតែជាង ២ពាន់លានដុល្លារប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣១ ខែសីហា។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤១ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៣,៧ពាន់លានដុល្លារ

3.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩១ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៨០ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៣,៧ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៨ពាន់លានដុល្លារ

7.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៧ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៥,៥ពាន់លានដុល្លារ

9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣០ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២២,៥ពាន់លានដុល្លារ៕