តម្លៃហ៊ុនក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សហុងកុងមួយ ដាំក្បាលចុះខ្លាំង ក្រោយទើបខាតលុយជាង ២ពាន់លានដុល្លារ

អន្តរជាតិ

តម្លៃហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតមួយនៅហុងកុង New World Development បានបន្តដាំក្បាលចុះ ប្រហែល ១៤% បន្ទាប់ពីទើបប្រកាសពីការខាតបង់ប្រហែល ២០ពាន់លានដុល្លារហុងកុង ឬប្រហែល ២,៦ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន ក៏ត្រូវបានគេរំពឹងទុកថា នឹងថយចុះរហូតដល់ ២៣% ដោយសារតែប្រាក់ចំណូលមានតិចតួចពេក ពោលគឺប្រឈមការខាតបង់បន្ថែម ៩,៥ពាន់លានដុល្លារហុងកុងទៀត។

គួររំលឹកបន្តិចថា ក្រុមហ៊ុន New World បានជាប់នៅក្នុងបញ្ជីក្រុមហ៊ុន ដែលមានបំណុលតុល្យភាព ជាមួយទ្រព្យក្រុមហ៊ុនច្រើនបំផុតនៅហុងកុង ហើយមួយរយៈចុងក្រោយនេះ ត្រូវបានសង្កេតយ៉ាងដិតដល់ពីរដ្ឋាភិបាល។

ជម្រាបបន្ថែមថា បើទោះជាវិស័យអចលនទ្រព្យនៅហុងកុង មិនមានហានិភ័យធ្ងន់ធ្ងរ ដូចជានៅចិនដីគោកក៏ពិតមែន ក៏ប៉ុន្តែក្រុមវិនិយោគិននៅតែបង្ហាញក្ដីបារម្ភ ដ្បិតស្ថានភាពទីផ្សារអចលនទ្រព្យនៅទីនោះ កំពុងមានភាពទន់ខ្សោយខ្លាំង៕