កំពូលអ្នកមានបំផុតនៅវៀតណាម ផ្ដល់ជំនួយជាង ១៣០លានដុល្លារ ដល់ក្រុមហ៊ុន VinFast

អន្តរជាតិ

មហាសេដ្ឋីមានបំផុតនៅវៀតណាម និងជាប្រធាន Vingroup លោក Pham Nhat Vuong បានផ្ដល់ជំនួយប្រហែល ៣,៣ទ្រីលានដុង ឬប្រហែល ១៣៣លានដុល្លារ ដល់ក្រុមហ៊ុនរថយន្ត VinFast ដែលជាផ្នែកមួយនៃការសន្យាររបស់លោកកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ដំណឹងនៃការផ្ដល់ជំនួយ របស់មហាសេដ្ឋីរូបនេះ គឺត្រូវបានរាយការណ៍នៅក្នុងសេចក្ដីប្រកាសដំណឺង ពីប្រាក់ចំណូលប្រចាំឆមាសរបស់ក្រុមហ៊ុន VinFast។

គួររំលឹកបន្តិចថា កាលពីដើមឆ្នាំ២០២៣ កំពូលអ្នកមានបំផុតនៅវៀតណាម បានសន្យាផ្ដល់ជំនួយដល់ក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះ ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ។

សូមជម្រាបដែរថា ក្រុមហ៊ុន VinFast គឺជាប្រភពចំណូលដ៏ធំបំផុតមួយ របស់ក្រុមហ៊ុន Vingroup ដែលរកស៊ីលើពហុវិស័យ និងជាក្រុមហ៊ុនធំបំផុតនៅវៀតណាម ពោលសម្រាប់ឆមាសទីមួយ នៃឆ្នាំនេះ ក្រុមហ៊ុនរថយន្តអគ្គិសនី VinFast រួមចំណែក បង្កើនចំណូលដល់ក្រុមហ៊ុនមហាសេដ្ឋីវៀតណាម ជាង ១៤ទ្រីលានដុង ឬប្រហែល ៥៦០លានដុល្លារ៕