មហាសេដ្ឋី Mike Adenuga កំពូលអ្នកមានបំផុតទី២ នៅប្រទេសនីហ្សេរីយ៉ា និងជាម្ចាស់ក្រុមហ៊ុន Globacom បានកើបលុយរហូតដល់ ៦០០លានដុល្លារ រយៈពេល ៩ខែនៃឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Nairametrics។

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីស្បែកខ្មៅរូបនេះ កើនឡើងខ្លាំង ដោយសារអាជីវកម្មរបស់លោក ដែលមាននៅក្នុងវិស័យប្រេង និងទូរគមនាគមន៍ និងជាសូចនាករយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចនៃប្រទេស មានសន្ទុះនឹកស្មានមិនដល់។
គួររំលឹកដែរថា រយៈពេល ៩ខែមកនេះ ទ្រព្យសម្បត្តិរបស់លោក Mike មានកំណើនពី ៦,១ រហូតដល់ ៦,៧ពាន់លានដុល្លារ និងធ្លាប់ហក់ដល់ចំណុចខ្ពស់បំផុត ៧,៤ពាន់លានដុល្លារម្ដងដែរ។
សូមជម្រាបដែរថា ប្រភពចំណូលធំបំផុតរបស់មហាសេដ្ឋីនីហ្សេរីយ៉ារូបនេះ គឺបានមកពីក្រុមហ៊ុន Globalcom ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតទី២ នៅក្នុងប្រទេស និងមានអ្នកប្រើប្រាស់រហូតដល់ ៦០លាននាក់ ស្របពេលលោកក៏មានចំណែកភាគហ៊ុន ក្នុងក្រុមហ៊ុនប្រេងធំៗក្នុងប្រទេសថែមទៀត៕