ក្រុមហ៊ុនបារាំង TotalEnergies នឹងបង្កើតកិច្ចសហប្រតិបត្តិការណ៍ថ្មីស្រឡាងមួយ ជាមួយក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា Guatam Adani គឺក្រុមហ៊ុន Adani Green Energy ក្នុងទំហំទឹកប្រាក់ ៤៤៤លានដុល្លារ ដើម្បីផលិតថាមពលអគ្គិសនី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ផែនការមួយនេះត្រូវបានបង្ហើបដំបូង តាំងពីឆ្នាំ២០២៣ ខណៈម្ចាស់ភាគហ៊ុនធំគឺក្រុមហ៊ុន TotalEnergies ពោលគឺចាយលុយច្រើនជាងគេ។
នៅពេលដែលថាមពលអគ្គិសនីអាចផលិតបាន វានឹងត្រូវដាក់លក់លើទីផ្សារឥណ្ឌា តាមរយៈកិច្ចកុងត្រាទិញលក់ រវាងទីភ្នាក់ងាររដ្ឋាភិបាល ជាមួយក្រុមហ៊ុន TotalEnergies និងក្រុមហ៊ុន Adani។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ មហាសេដ្ឋីឥណ្ឌា Gautam Adani កំពុងសម្រុកវិនិយោគលើវិស័យថាមពលជាខ្លាំង ពោលកាលពីពេលកន្លងទៅ បានប្រកាសលក់ភាគហ៊ុនទាំងគ្រួសារ បានទឹកប្រាក់ច្រើនរយលានដុល្លារ ដើម្បីបណ្ដាក់ទុនលើគម្រោងថាមពលកកើតឡើងវិញថែមទៀត៕