ម៉ាឡេស៊ី អនុម័តគម្រោងវិនិយោគតម្លៃជាង ៣៦ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំនេះ

អន្តរជាតិ

យោងតាមអាជ្ញាធរអភិវឌ្ឍការវិនិយោគម៉ាឡេស៊ី (MIDA) បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែកញ្ញាថា ប្រទេសម៉ាឡេស៊ីបានអនុម័តការវិនិយោគសរុបចំនួន ១៦០ពាន់លានរីងហ្គីត (៣៦,៨ពាន់លានដុល្លារ) នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ នេះ ពោលគឺបានកើនឡើង ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

MIDA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមតួលេខសរុបនោះ ការវិនិយោគក្នុងស្រុកមានចំនួនជាង ៨៥ពាន់លានរីងហ្គីត ខណៈការវិនិយោគពីបរទេសមានតម្លៃជាង ៧៤ពាន់លានរីងហ្គីត។

វិស័យសេវាកម្ម និងផលិតកម្ម បានទាក់ទាញការវិនិយោគការវិនិយោគច្រើនជាងគេ ស្របពេលផ្នែកសេវាកម្មអចលនទ្រព្យ ផ្នែកព័ត៌មាន និងទំនាក់ទំនង រួមជាមួយនឹងការផលិតថាមពលអគ្គិសនី និងគ្រឿងអេឡិចត្រូនិច ក៏ស្រូបទាញការវិនិយោគច្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ទន្ទឹមនឹងនេះ MIDA បានបន្ថែមឲ្យដឹងទៀតថា ប្រទេសអូទ្រីស​គឺជាប្រភពកំពូលនៃការវិនិយោគបរទេសច្រើនជាងគេ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ដោយមានចំនួនវិនិយោគសរុបជាង ៣០ពាន់លានរីងហ្គីត បន្ទាប់មកគឺប្រទេសសិង្ហបុរី មានចំនួន ១៦,៥ពាន់លានរីងហ្គីត ខណ:ប្រទេសចិនមានចំនួន ៩,៨ពាន់លានរីងហ្គីត និងប្រទេសហូឡង់មានចំនួន ៤ពាន់លានរីងហ្គីត៕