Nvidia របូតលុយជិត ២៨០ពាន់លានដុល្លារ ក្រោយតម្លៃហ៊ុនធ្លាក់ថ្លៃខ្លាំង

អន្តរជាតិ

តម្លៃហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានថយចុះ ៩,៥% កាលពីថ្ងៃទី០៤ ខែកញ្ញា ដែលបានធ្វើឲ្យក្រុមហ៊ុនអាមេរិកមួយនេះ របូតលុយអស់ ២៧៩ពាន់លានដុល្លារ ពីមូលធនទីផ្សាររបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការធ្លាក់ថ្លៃនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia គឺបណ្ដាលមកពីការរីកសុះសាយខ្លាំងពេក នៃបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា AI ដែលលេចវត្តមានលើផ្សារហ៊ុនក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន Intel ដែលជាគូប្រជែងធំបំផុតមួយរបស់ Nvidia ក៏រងការខាតបង់ខ្លាំងដូចគ្នា ដោយបានសម្លឹងឃើញតម្លៃហ៊ុនរបស់ខ្លួន ថយចុះប្រមាណ ៩% នៅក្នុងថ្ងៃតែមួយផងដែរ។

គួររំលឹកបន្តិចថា បើទោះជា Nvidia បាត់បង់មូលធនទីផ្សារជិត ២៨០ពាន់លានដុល្លារក្ដី តែក្រុមហ៊ុនមួយនេះ នៅមិនទាន់ជួបប្រទះការខាតបង់ឡើយ ដ្បិតរយៈពេល ៩ខែមកនេះ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក កើបលុយបានជាង មួយទ្រីលានដុល្លារឯណោះ៕