ក្រុមហ៊ុនយានយន្តជប៉ុនធំៗដូចជា Toyota Motor, Nissan Motor និងក្រុមហ៊ុនជាច្រើនផ្សេងទៀត បានសន្យា ជួយពង្រីកវិសាលភាពផលិតអាគុយរថយន្តឲ្យបានកាន់តែច្រើនជាងមុន ប្រហែល ៥០% ជាមួយកញ្ចប់ជំនួយពីរដ្ឋាភិបាល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីសារព័ត៌មាន Nikkei បានបង្ហាញថា រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ១ទ្រីលានយ៉េន ឬប្រមាណ ៧ពាន់លានដុល្លារ ចំពោះគ្រោងការណ៍មួយនេះ។
គោលបំណងនៃការបង្កើនការវិនិយោគនេះទៀតសោត នឹងជួយទ្រទ្រង់ជាពិសេស លើសមត្ថភាពផលិតអាគុយរថយន្តពី ៨០ហ្គីហ្គាវ៉ាត់ម៉ោង រហូតដល់ ១២០ហ្គីហ្គាវ៉ាត់ម៉ោង។
ក្នុងនោះ ក្រុមហ៊ុនខ្នាតយក្សដូចជា Toyota និង Nissan បានសន្យាបណ្ដាក់ទុន ២៥០ពាន់លានយ៉េន និង ១៥០ពាន់លានយ៉េន ស្របពេលក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស Panasonic Holdings នឹងចាក់លុយ ៥៥០ពាន់លានយ៉េន ក្នុងការពង្រីកវិសាលភាពផលិតអាគុយរថយន្ត៕