មហាសេដ្ឋី Jensen Huang ខាតលុយជិត ១០ពាន់លានដុល្លារ រយៈពេលត្រឹម ២៤ម៉ោង

អន្តរជាតិ

មហាសេដ្ឋីបច្ចេកវិទ្យា Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានខាតបង់លុយប្រហែល ១០ពាន់លានដុល្លារ ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីតម្លៃភាគហ៊ុនក្រុមហ៊ុនបន្ទះឈីបមួយនេះ បានថយចុះជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ការធ្លាក់ចុះយ៉ាងគំហុកនៃទ្រព្យសម្បត្តិរបស់លោក Huang គឺបណ្ដាលមកពីការលក់ចេញនូវភាគហ៊ុនក្រុមហ៊ុន Nvidia ជាច្រើន ស្របពេលមានក្ដីបារម្ភខ្ពស់ ជុំវិញការស៊ើបអង្កេត លើសេចក្ដីរំលោភទំនុកចិត្ត រៀបចំដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។

ការរបូតលុយសារនេះ ត្រូវបានចាត់ទុកថាជាការខាតបង់ធំបំផុតមិនធ្លាប់មាន របស់មហាសេដ្ឋី Jensen Huang ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកនៅសល់ប្រហែល ៩៥ពាន់លានដុល្លារ៕