មហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Meta Platforms លោក Mark Zuckerberg មានកំណើនទ្រព្យសម្បត្តិច្រើននឹកស្មានមិនដល់ រយៈពេល ៩ខែដំបូងក្នុងឆ្នាំ២០២៤ ប្រមាណ ៥៤ពាន់លានដុល្លារ។
តាមរយៈការចុះផ្សាយពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា កំណើនទ្រព្យសម្បត្តិច្រើនជាង ៤០% បែបនេះ បានធ្វើឲ្យមេធំ Facebook មានទ្រព្យសម្បត្តិ ១៨២ពាន់លានដុល្លារ និងជាប់នៅលេខរៀងទី៣ ជាមហាសេដ្ឋីមានលុយច្រើនបំផុតលើលោក។
គួររំលឹកដែរថា កាលពីចន្លោះខែកញ្ញា ឆ្នាំ២០២១ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta មានការថយចុះដល់ ៧៥% ក៏ប៉ុន្តែចាប់តាំងពីពេលនោះ មកទល់សព្វថ្ងៃ តម្លៃហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ បានកើនឡើងជាលំដាប់ និងបច្ចុប្បន្ន ក្រុមហ៊ុនមួយនេះមានមូលធនទីផ្សារប្រហែល ១,៣ទ្រីលានដុល្លារ ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកទី០៧ ថែមទៀត៕