ធនាគារកំពូលអាមេរិក JPMorgan បានចាត់តាំងលោកស្រី Kam Shing Kwang ជានាយកប្រតិបត្តិថ្មី ប្រចាំសាខានៅទីក្រុងហុងកុង បន្តពីលោកស្រី Harshika Patel ក្រោយលោកស្រីបានបញ្ចប់អាណត្តិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Kwang នឹងចូលកាន់តួនាទីពីថ្ងៃទី០១ ខែតុលា ហើយលោកស្រីនឹងមើលការខុសត្រូវលើអភិបាលកិច្ច ការសម្របសម្រួល ការគ្រប់គ្រងក្នុងតំបន់ និងត្រូវរាយការណ៍ទៅនាយកប្រតិបត្តិ J.P. Morgan ប្រចាំតំបន់អាស៊ី លោក Sjoerd Leenart ដោយផ្ទាល់។
គួររំលឹកដែរថា លោកស្រី Kwang បានចូលរួមជាមួយក្រុមហ៊ុន JPMorgan តាំងពីឆ្នាំ១៩៩៨ និងមានបទពិសោធន៍ក្រាស់ក្រែលនៅក្នុងវិស័យធនាគារ មុនពេលត្រូវបានតែងតាំងជា CEO ប្រចាំទីក្រុងហុងកុង៕