ក្រុមហ៊ុនជប៉ុន Seven & i Holdings ដែលជាម្ចាស់ម៉ាតលំដាប់កំពូលរបស់ពិភពលោក 7-Eleven នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះ បានច្រានចោលសំណើលក់អាជីវកម្មរបស់ខ្លួនដែលមានតម្លៃរហូតដល់ទៅ ៣៨ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនលក់រាយខ្នាតយក្សកាណាដា Alimentation Couche-Tard។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
តាមរយ:លិខិតផ្លូវការមួយរបស់ក្រុមហ៊ុន Seven & i Holdings ដែលបានផ្ញើទៅកាន់ ACT ដែលជាមេរបស់ម៉ាត Circle K បាននិយាយថា ការផ្តល់ជូននេះហាក់មានតម្លៃទាបពេក និងមានហានិភ័យផ្នែកច្បាប់ផ្សេងៗ។ តែទោះជាយ៉ាងណាក៏ដោយ ម្ចាស់របស់ 7-Eleven បានបន្ថែមថា ខ្លួននៅតែបន្តបើកចំហសម្រាប់ការចរចា ប្រសិនបើទទួលបានសំណើរផ្តល់ជូនល្អប្រសើរជាងនេះ។
គួរឲ្យដឹងថា ប្រសិនបើការទិញយកក្រុមហ៊ុន Seven & i Holdings អាចបញ្ចប់ទៅបាន នោះវានឹងក្លាយជាការទិញយកដ៏ធំបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនជប៉ុន ពីសំណាក់ក្រុមហ៊ុនបរទេស។
មិនតែប៉ុណ្ណោះ ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនខ្នាតយក្សទាំងពីនេះ ក៏នឹងបង្កើតបានជាបណ្តាញហាងលក់ទំនិញរាយដ៏ធំបំផុតលើពិភពលោក ដោយរួមបញ្ចូលទាំង 7-Eleven, Couche Tard, Circle K និងម៉ាកផ្សេងទៀត នៅទូទាំងតំបន់អាស៊ី អាមេរិកខាងជើង និងអឺរ៉ុប៕