ពាណិជ្ជកម្មឆ្លងដែនរបស់ថៃ កើនឡើងដល់ជិត ៥ពាន់លានដុល្លារ នៅក្នុងខែកក្កដា

អន្តរជាតិ

នាយកដ្ឋានពាណិជ្ជកម្មបរទេសស្ថិតក្រោមក្រសួងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា ពាណិជ្ជកម្មតាមព្រំដែន និងឆ្លងដែនរបស់ប្រទេសថៃ បានឈានដល់តម្លៃជាង ១៥៨ពាន់លានបាត (៤,៦៩ពាន់លានដុល្លារ) នៅក្នុងខែកក្កដា ពោលគឺបានកើន ២១,៧% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងខែកក្កដានោះ ការនាំចេញសរុបមានចំនួន ៨៧,១ពាន់លានបាត ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១៥,៥% ចំណែកឯការនាំចូលសរុបមានចំនួន ៧១ពាន់លានបាត។

លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានមានប្រសាសន៍ថា ការបន្តពង្រីកពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់ព្រំដែន គឺជាសក្ខីភាពនៃទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសថៃ និងទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំជាមួយប្រទេសជិតខាង។

ទន្ទឹមនឹងនេះ នាយកដ្ឋានពាណិជ្ជកម្មបរទេស ក៏បានបង្ហាញឲ្យដឹងទៀតថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៤នេះ ពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែនរបស់ប្រទេសថៃ មានចំនួនសរុបជាង ១ទ្រីលានបាត ជាមួយនឹងការនាំចេញកើនឡើង ៥,៩% ដល់ចំនួន ៦២១,៤ពាន់លានបាត និងការនាំចូលមានចំនួន ៤៤៨,៩ពាន់លានបាត កើនឡើង ៤,៧%។

ជម្រាបជូនផងដែរថា ជុំវិញការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះ ត្រូវ​បាន​គេសន្មត​ថា​ ដោយសារតែមាន​តម្រូវ​ការ​ខ្លាំង​ សម្រាប់​ផលិតផល​ថាមពល ជា​ពិសេស​ប្រេង​ម៉ាស៊ូត ព្រម​ទាំង​ទំនិញ​ប្រើប្រាស់​ ដូច​ជា​កៅស៊ូ និង​ផលិតផល​កៅស៊ូជាដើម៕