ទូរស័ព្ទ iPhone ដាំត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក​ តម្លៃជិត ៥០លានដុល្លារ មានតែមួយគ្រឿងគត់លើលោក

អន្តរជាតិ

ក្នុងពេលសព្វថ្ងៃនេះ តម្លៃស្មាតហ្វូនត្រូវបានគេសង្កេតឃើញថាមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសផលិតផលរបស់ក្រុមហ៊ុន Apple ដែលទើបតែប្រកាសចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន គឺ iPhone 16 កាលពីយប់មិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះ គឺទូរស័ព្ទដែលត្រូវបានផលិតចេញពីក្រុមហ៊ុន Falcon ទៅវិញទេ ដែលសុទ្ធសឹងតែមានលក្ខណ:ប្រណីត និងមានគុណភាពខ្ពស់បំផុត ហើយត្រូវបានប្រើប្រាស់ដោយបុគ្គលល្បីៗ ដូចជាប្រមុខរដ្ឋ មហាសេដ្ឋី និងសមាជិកនៃគ្រួសាររាជវង្ស ជាដើម។

តួយ៉ាងដូចជាទូរស័ព្ទ iPhone 6 Falcon Supernova ដែលត្រូវបានក្រុមហ៊ុន Falcon សហការជាមួយ Apple រចនាឡើងជាពិសេសតែមួយគ្រឿងប៉ុណ្ណោះ ហើយត្រូវបានប្រកាសដាក់លក់ដំបូងនៅឆ្នាំ២០២១ ក្នុងតម្លៃប្រមាណ ៤៨,៥លានដុល្លារ និងត្រូវបានចាត់ទុកថាជាទូរសព្ទដែលមានតម្លៃថ្លៃជាងគេបំផុតពិភពលោក។

ទូរស័ព្ទដ៏ប្រណីតបំផុតនេះត្រូវបានរចនាឡើងជាពិសេសដោយមាស ២៤ ការ៉ាត់ស្រោបជុំវិញតួខ្លួន ជាមួយនឹងការដាំពេជ្រពណ៌ផ្កាឈូកដ៏ធំ និងកម្របំផុត នៅផ្នែកខាងក្រោយ។

ជម្រាបជូនផងដែរថា យោងតាមសារព័ត៌មានធំៗជាច្រើន បានបង្ហាញឲ្យដឹងថា ទូរស័ព្ទដ៏មានតម្លៃបំផុតនេះ បច្ចុប្បន្នជាកម្មសិទ្ធិរបស់លោកស្រី Nita Ambani ភរិយារបស់លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានជាងគេបំផុតនៅតំបន់អាស៊ី៕