ឥណ្ឌូណេស៊ី ឈានដល់ការចុះកិច្ចព្រមព្រៀងនាំចេញថាមពលស្អាត ទៅកាន់សិង្ហបុរីលើកដំបូង

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំចេញថាមពលស្អាត ទៅកាន់ប្រទេសសិង្ហបុរីជាលើកដំបូង ក្នុងអំឡុងវេទិកានិរន្តរភាពអន្តរជាតិ (ISF) ធ្វើឡើងនៅទីក្រុងហ្សាកាតា ពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលការវិនិយោគ និងកិច្ចការដែនសមុទ្ររបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសសិង្ហបុរី ជាមួយការធានាលើការផ្គត់ផ្គង់ថាមពលស្អាតតាមរយៈបន្ទះស្រូបពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពលថ្ម ដែលផលិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

គួរឲ្យដឹងផងដែរថា តាមរយ:គម្រោងខាងលើនេះ ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងនាំចេញថាមពលអគ្គិសនីកម្លាំង ៤ GW ពីរោងចក្រថាមពលកកើតឡើងវិញ នៅលើកោះ Riau ទៅកាន់ប្រទេសសិង្ហបុរី នៅចន្លោះឆ្នាំ២០២៧ ដល់ឆ្នាំ២០៣៥។

ជម្រាបជូនថា សិង្ហបុរី កំពុងផ្តល់ភ្លើងខៀវដល់គម្រោងថ្មីចំនួនពីរ ដើម្បីនាំចូលថាមពលស្អាត ១,៤ GW ពីប្រទេសឥណ្ឌូណេស៊ី ហើយអាចនឹងបន្តបង្កើនការនាំចូលដល់ ៦ GW នៅឆ្នាំ២០៣៥ ដើម្បីបំពេញតម្រូវការថាមពល និងកាត់បន្ថយការបំភាយឧស្ម័នពុល ខណ:គម្រោង​រួម​នេះមាន​តម្លៃ​ប៉ាន់ស្មានសរុប​ប្រមាណ ២០​ពាន់​លាន​ដុល្លារ​៕