ការចាយវាយកាក់គ្រីបតូនៅសិង្ហបុរី កើនឡើងដល់ជិត ១ពាន់លានដុល្លារ ក្នុងត្រីមាសទី២ ឆ្នាំនេះ

អន្តរជាតិ

យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ប្រជាជនសិង្ហបុរីបានចំណាយទឹកប្រាក់ជិត ១ពាន់លានដុល្លារ ក្នុងការទូទាត់ជាមួយនឹងកាក់គ្រីបតូ​ថេរ​ (Stablecoin) នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នេះ ដែលជាកំណត់ត្រាប្រចាំត្រីមាសខ្ពស់បំផុតមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួលេខនេះ បានកើនឡើងទ្វេដងបើធៀបនឹងត្រីមាសទីមួយ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុនវិភាគទិន្នន័យគ្រីបតូ Chainalysis ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

គួរឲ្យដឹងផងដែរថា Stablecoin គឺជារូបិយប័ណ្ណគ្រីបតូមួយ ដែលអាចយកទៅប្រើប្រាស់ដើម្បីទូទាត់ ឬទិញយករូបិយប័ណ្ណគ្រីបតូផ្សេងទៀតបាន។ ឧទាហរណ៍ Tether (USDT) គឺជាកាក់គ្រីបតូរថេរ ដោយ ១USDT មានតម្លៃប្រហែល ១ដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Chainalysis លោក Eric Jardine បាននិយាយថា អាជីវកម្មក្នុងប្រទេសសិង្ហបុរី បានប្រើប្រាស់កាក់គ្រីបតូដែលមានស្ថេរភាព ដើម្បីធ្វើជាការទូទាត់ ដោយសារតែវាមានប្រសិទ្ធភាពខ្ពស់ និងការចំណាយទាប។

ជម្រាបជូនផងដែរថាក្រុមហ៊ុន DTC Pay ដែលមានមូលដ្ឋាននៅសិង្ហបុរីផ្ទាល់ គឺជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មផ្សេងទៀត ដែលបានអនុញ្ញាតឲ្យពាណិជ្ជករ ទទួលយកការទូទាត់ជារូបិយប័ណ្ណគ្រីបតូ៕