ទ្រព្យសម្បត្តិមហាសេដ្ឋីមានដាច់គេនៅលើលោក ស្ទើតែមិនមានការប្រែប្រួលសោះ ធៀបទៅនឹងសប្តាហ៍មុន

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតនៅលើពិភពលោក គឺនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ហាក់មានកំណើនតិចតួចបំផុត បើធៀបទៅនឹងសប្តាហ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ទ្រព្យសម្បត្តិសរុបរបស់លោក Musk កាលពីសប្តាហ៍មុនមានចំនួនប្រមាណ ១៥២,៧ពាន់លានដុល្លារ បើធៀបទៅនឹងសប្តាហ៍នេះ មានចំនួនសរុប ១៥២,៨ពាន់លានដុល្លារ។

យ៉ាងណាមិញ ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥២,៨ពាន់លានដុល្លារ

2.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៤,៤ពាន់លានដុល្លារ

3.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៧,៧ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១៨១,៧ពាន់លានដុល្លារ

5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧១,២ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤០,៩ពាន់លានដុល្លារ

7.Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៨,៥ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣១,២ពាន់លានដុល្លារ

9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១២៥,៧ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៥,៥ពាន់លានដុល្លារ៕