ភាគហ៊ុន Apple ធ្លាក់ថ្លៃខ្លាំង ក្រោយតម្រូវការ iPhone 16 Pro មានទាបជាងការរំពឹងទុក

អន្តរជាតិ

តម្លៃហ៊ុននៃក្រុមហ៊ុន Apple មានការថយចុះប្រហែល ៣% នាថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីការនាំចេញទូរស័ព្ទ iPhone 16 Pro មានទាបជាងការរំពឺងទុក ខណៈការប្រកាសពីម៉ូដែលទូរស័ព្ទថ្មីនេះ ទើបធ្វើឡើងកាលពីសប្ដាហ៍មុនប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការបញ្ជាទិញទូរស័ព្ទ iPhone 16 Pro និង iPhone 16 Pro Max គឺមានការធ្លាក់ចុះខ្លាំងរហូតដល់ ២៧% និង ១៦% បើធៀបនឹងជំនាន់ទូរស័ព្ទ iPhone 15 Pro និង iPhone 15 Pro Max។​

ទន្ទឹមនឹងនោះ អ្នកជំនាញបានអះអាងថា ការថយចុះនៃការបញ្ជាទិញទូរស័ព្ទម៉ូដែលចុងក្រោយ របស់ក្រុមហ៊ុន Apple គឺបណ្ដាលមកពីកត្តាតម្លៃ និងមិនមានភាពថ្មីប្លែកច្រើន ខុសពីម៉ូដែល iPhone 15 Pro Max។

សូមជម្រាបដែរថា ថ្វីបើការបញ្ជាទិញមានការថយចុះ ក៏ប៉ុន្តែអតិថិជននឹងទទួលបាននូវទូរស័ព្ទ iPhone 16 Pro និង iPhone 16 Pro Max លឿនជាងការបញ្ជាទិញមុនៗ ដ្បិតក្រុមហ៊ុនអះអាងថា ការដឹកជញ្ជូននឹងមានរយៈពេលត្រឹម ១៤ថ្ងៃប៉ុណ្ណោះ៕