ស្ថាបនិក និងជាអតីត CEO ក្រុមហ៊ុន Binance មហាសេដ្ឋី Changpeng Zhao នឹងត្រូវដោះលែងពីពន្ធនាគារ ឲ្យមានសិទ្ធសេរីភាពពេញលេញវិញ នាថ្ងៃទី២៩ ខែកញ្ញា បន្ទាប់ពីរងការកាត់ទោសរយៈពេល ៤ខែ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Benzinga បានបង្ហាញថា មហាសេដ្ឋី Binance រូបនេះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៤ខែ និងបង់ប្រាក់ពិន័យប្រហែល ៥០លានដុល្លារ ក្រោយជាប់ពាក់ព័ន្ធករណីពុករលួយ ដែលស៊ើបអង្កេតដោយអាជ្ញាធរអាមេរិក។
បើទោះជារងការពិន័យ និងជាប់ឈ្មោះជាមហាសេដ្ឋីជាប់ពន្ធនាគារ ក៏លោក Changpeng នៅរក្សាងារជាកំពូលអ្នកមានបំផុត នៅក្នុងវិស័យកាក់ឌីជីថល ដោយមានទ្រព្យសម្បត្តិប្រមាណ ៣៣ពាន់លានដុល្លារ៕