រថយន្តអគ្គិសនី ដែលបានលក់ចេញនៅក្នុងតំបន់អឺរ៉ុប កំពុងទទួលបានក្ដីរំពឹងទុកខ្ពស់ថា នឹងសម្រេចបានកាន់តែច្រើនបន្ថែមទៀតនាឆ្នាំក្រោយ ពោលអាចដណ្ដើមចំណែកទីផ្សារបានរហូតដល់ ២៤%។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ត្រឹមឆ្នាំ២០២៥ ការលក់រថយន្តអគ្គិសនីនៅតំបន់អឺរ៉ុប ទំនងសម្រេចបានចន្លោះពី ២០ ទៅ ២៤% ដោយសារតែតម្លៃលក់ចេញទាប និងបច្ចេកវិទ្យាក៏ខ្ពស់គួរសមផងដែរ។
ក្នុងនោះផងដែរ ប្រទេសអាល្លឺម៉ង់ ដែលជាទីផ្សាររថយន្តអគ្គិសនីធំបំផុតនៅអឺរ៉ុប ក៏ធ្លាប់បានប្រកាស ពីគម្រោងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត តាមរយៈការកាត់បន្ថយការប្រើប្រាស់រថយន្តចំហេះក្នុង ដែលធ្វើឲ្យរថយន្តអគ្គិសនីត្រូវប៉ាន់កាន់តែខ្លាំង៕