Microsoft ចាប់ដៃជាមួយ BlackRock ចាក់លុយ ៣០ពាន់លានដុល្លារ អភិវឌ្ឍន៍បច្ចេកវិទ្យា AI

អន្តរជាតិ

ក្រុមហ៊ុនកំពូល BlackRock និង Microsoft គ្រោងចាប់ផ្ដើមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ AI ដែលមានតម្លៃប្រមាណ ៣០ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងគម្រោងថាមពលបៃតង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា គម្រោងការណ៍ ដែលបង្កើតឡើងដោយក្រុមហ៊ុនខ្នាតយក្សទាំង២នេះ មានឈ្មោះថា Global AI Infrastructure Investment Partnership មានគោលបំណងជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ AI និងប្រភពថាមពលនានា។

តំណាងក្រុមហ៊ុនទាំង២ ក៏បានបញ្ជាក់បន្ថែមថា កញ្ចប់ទឹកប្រាក់សម្រាប់គម្រោងមួយនេះ អាចនឹងឈានដល់ ១០០ពាន់លានដុល្លារ បើសិនជារាប់បញ្ចូលទាំងថវិកាបម្រុង សម្រាប់ខ្ចីបន្ថែមទៀត។

សូមជម្រាបបន្ថែមថា ការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ របស់ក្រុមហ៊ុន Microsoft និង BlackRock ភាគច្រើននឹងត្រូវធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិក ហើយវាក៏នឹងលេចរូបរាងនៅប្រទេសផ្សេងៗទៀត ដែលជាដៃគូសហការរបស់ក្រុមហ៊ុនទាំង ២នេះផងដែរ៕