តុលាការកំពូលនៃប្រទេសកេនយ៉ា បានរារាំងមហាសេដ្ឋីឥណ្ឌា Gautam Adani ក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ប្រលានយន្តហោះទីក្រុង Nairobi ដែលមានតម្លៃប្រហែល ១,៨៥ពាន់លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Nairametrics បានបង្ហាញថា ដើមឡើយគម្រោងមួយនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Adani Airport Holdings Ltd និងរដ្ឋាភិបាលកេនយ៉ា ដោយអនុញ្ញាតឲ្យក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា បើកប្រតិបត្តិការរយៈពេល ៣០ឆ្នាំ។
ប៉ុន្តែឆ្លងកាត់ការត្រួតពិនិត្យ រដ្ឋាភិបាលកេនយ៉ារកឃើញនូវក្ដីបារម្ភ ទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ ហានិភ័យនៃការកើតមានភាពអត់ការងារធ្វើក្នុងស្រុក ក៏ដូចជាការខាតបង់ពីការកាត់បន្ថយពន្ធជាដើម ទើបរដ្ឋាភិបាលពន្យារពេលកិច្ចសហប្រតិបត្តិការណ៍មួយនេះសិន៕